ទោះបីត្រូវបានផ្សព្វផ្សាយថាជា Full-Self Driving (Supervised) ក៏ដោយ ប៉ុន្តែប្រព័ន្ធនេះរបស់ Tesla ជាប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិត 2 ដែលទាមទារឲ្យអ្នកបើកបរត្រូវមានការយកចិត្តទុកដាក់ និងត្រៀមខ្លួនឲ្យបានរហ័សបើមានអ្វីកើតឡើង។ មានហេតុផលល្អមួយដែលធ្វើឲ្យត្រូវការរឿងនេះ ពីព្រោះបច្ចេកវិទ្យានេះមានកម្រិត និងនៅឆ្ងាយពីភាពល្អឥតខ្ចោះ។ រឿងនេះបានបង្ហាញជាថ្មីម្តងទៀត នៅពេល NBC News រាយការណ៍ថា ប្រព័ន្ធ Full-Self Driving មានបញ្ហាក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង។…
ថ្មីៗពី សេដ្ឋកិច្ច
ទោះបីជាមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ថ្មីៗនេះក៏ដោយ ក៏ប្រតិបត្តិករទេសចរណ៍ថៃសង្ឃឹមថា អាជីវកម្មរបស់ពួកគេនឹងវិលត្រឡប់មកវិញនៅឆ្នាំ២០២១ នេះ ដោយសារពួកគេសង្ឃឹមលើវ៉ាក់សាំងថ្មី ដើម្បីកម្ចាត់វីរុសនេះ។
ក្រុមហ៊ុនអចលនទ្រព្យថៃ Sansiri Pcl កំពុងចាប់ដៃគូជាមួយ ក្រុមហ៊ុន XSpring Digital ដើម្បីទទួលយករូបិយប័ណ្ណឌីជីថល សម្រាប់ការទូទាត់ថ្លៃផ្ទះនៅតាមគម្រោងរបស់ខ្លួន។
ក្រុមហ៊ុនផលិតឡានវៀតណាម THACO ដែលគ្រប់គ្រងដោយមហាសេដ្ឋី Tran Ba Duong បានបញ្ចប់ការចរចា និងទិញយកភាគហ៊ុន ១០០ ភាគរយ នៅក្នុងក្រុមហ៊ុន E-mart Vietnam Co តែម្តង។
កាលពីថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ក្រុមហ៊ុន Kirin Holdings Co របស់ប្រទេសជប៉ុន បាននិយាយថា ខ្លួននឹងបញ្ចប់ភាពជាដៃគូស្រាបៀររបស់ខ្លួនជាមួយក្រុមហ៊ុន Myanma Economic Holdings Public Co ដែលជាអង្គភាពអាជីវកម្មដ៏សំខាន់របស់យោធាមីយ៉ាន់ម៉ា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារនៅក្នុងប្រទេស នាសប្តាហ៍នេះ។